មិនថាប្រភេទសណ្តែកណាមួយនោះទេ
គឺពិតជាផ្តល់នូវគុណសម្បត្តិដ៏ល្អ ចំពោះសុខភាព។ ទន្ទឹមនឹង
នេះសណ្តែកបារាំង ក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ
ចំពោះសុខភាពយើងរាល់គ្នា ដែលយើងគប្បី
បន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃរបស់ពួកយើងបាន ជារឿយៗ ។
១. ជួយគ្រប់គ្រងកម្រិតជាតិស្ករ
សណ្តែកបារាំង
គឺអាចផ្តល់អោយអ្នកដែលត្រូវការជាតិប្រូតេអ៊ីនបន្ថែម
ក្នុងបរិមាណមួយដ៏ល្អ តាមបែបធម្មជាតិ។
នៅពេលដែលពួកត្រូវបានគេចំអិន បានត្រឹមត្រូវ
នោះពពួកប្រូតេអ៊ីនទាំងនេះ នឹង ជួយអ្នក
ក្នុងការលៃតម្រូវកម្រិតជាតិស្ករ នៅក្នុងឈាម។ ដូច្នេះ
សណ្តែកបារាំងគឺអាចផ្តល់អោយអ្នកជំងឺ ទឹកនោមផ្អែម និង
មនុស្សដែលមានកម្រិតជាតិស្ករទាប បាននូវផលប្រយោជន៍ដ៏ល្អ ។
២. ជួយធ្វើអោយ ការរំលាយអាហារ មានភាពប្រសើរឡើង
សម្រាប់អ្នកទាំងឡាយណា ដែលមិនបានមាននូវ
ភាពរឹងមាំចំពោះប្រព័ន្ធរំលាយអាហារ នោះ សណ្តែកបារាំង
គឺជាកត្តាលិករមួយដែលជម្រុញអោយវាដំណើរការ បានល្អ។
ពួកវាមានផ្ទុកនូវ ជាតិសសៃ
ដែលវាអាចជាថ្នាំបញ្ចុះលាមកតាមបែបធម្មជាតិ និង
ជួយផងដែរក្នុងការកាត់បន្ថយនូវ កម្រិត កូឡេស្តេរ៉ូលនៅក្នុងឈាម។
៣. ផ្តល់នូវបេះដូងដែលមានសុខភាពល្អ
សណ្តែកបារាំង គឺជាគន្លឹះក្នុងការធ្វើអោយអ្នក
ទទួលបាននូវបេះដូងដែលមានសុខភាពល្អ។ ជាមួយ នឹងសារធាតុហ្វូលីកអាស៊ីត
ដែលមាននៅក្នុងនោះ ពួកវាគឺជាជម្រើសនៃអាហារដែលមានសុខភាពល្អ
សម្រាប់អ្នកជំងឺបេះដូង។
៤. ធ្វើអោយរាងកាយមានភាពវ័យក្មេង
ប្រសិនបើអ្នកមិនបានដឹងពីចំណុចនេះ នោះទេពីមុនមក
នោះអ្នកគប្បីទទួលទានវាអោយបានច្រើន ។ វាត្រូវបានគេដឹងថា
សណ្តែកបារាំងគឺមានផ្ទុកនូវកំហាប់នៃសមាសធាតុប្រឆាំងនឹង
ប្រតិកម្មអុកស៊ីត ក្នុង កម្រិតមួយដ៏ខ្ពស់ ។ ដូច្នេះ
ប្រសិនបើអ្នកចង់បាននូវរាងកាយមួយដែល មានសុខភាពល្អ និង នៅក្មេងវ័យ
ក្នុងរយៈពេលយូរនោះ អ្នកគួរចាប់ផ្តើមបរិភោគសណ្តែកបារាំងនេះ
ចាប់ពីពេលនេះតទៅ ។
៥. ធ្វើអោយប្រព័ន្ធភាពសុំារឹងមាំ
ពួកវាក៏ត្រូវបានគេដឹងផងដែរថា
វាមានផ្ទុកនូវចំណែកនៃពពួកវីតាមីន B6 , វីតាមីន B1 និង វីតាមីន C ។
ពួកវាទាំងនេះ គឺអាចជួយធ្វើអោយប្រព័ន្ធភាពសុំាអ្នករឹងមាំ និង
យកចេញនូវ ពពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់ DNA ។
៦. ធ្វើអោយអាហាររំលាយនៅក្នុងរាងកាយបានល្អ
សណ្តែកបារាំង គឺជាឃ្លាំងផ្ទុកនូវ ពពួកសារធាតុដែក,
ប៉ូតាស្យូម, កាល់ស្យូម និង ម៉ាញ៉េស្យូម ដែល
ពួកវាមានសារៈសំខាន់ចំពោះ
អាហារដែលត្រូវបានរំលាយនៅក្នុងរាងកាយអ្នក។
៧. ជាអ្នកជួយរំលាយនូវគ្រួសក្នុងតម្រងនោម
ដោយសារតែវាមានផ្ទុកនូវ
បរិមាណនៃជាតិសសៃក្នុងកម្រិតមួយដ៏ខ្ពស់ សណ្តែកបារាំងក៏ត្រូវបាន
គេចាត់ទុកផងដែរថា
វាមានអត្ថប្រយោជន៍ចំពោះបញ្ហានៃគ្រួសក្នុងតម្រងនោម។ ជាតិសសៃនេះ
គឺជួយ រំលាយនូវ គ្រួសក្នុងតម្រងនោម នេះបានតាមបែបធម្មជាតិ។
៨. មិនសូវមាននូវជាតិកាឡូរី
ប្រសិនបើអ្នក ជាមនុស្សដែលតែងតែ
កំណត់នូវបរិមាណនៃការទទួលយកកាឡូរី នោះសណ្តែក
បារាំងត្រូវបានគេចាត់ទុកថា ជាមិត្តដ៏ល្អបំផុតសម្រាប់អ្នក។
សណ្តែកបារាំងស្រស់ៗ គឺមានកាឡូរីទាប បំផុត
មិនមានជាតិខ្លាញ់ដែលរលាយក្នុងទឹក និង សម្បូរទៅដោយវីតាមីន, និង
រ៉ែក្នុងកម្រិតមួយដ៏ខ្ពស់។
ដូច្នេះអ្នកអាចចំអិនវា,
ចំហុយ ឬ ទទួលទានពួកវា ដោយការចំអិនអោយឆ្អិនត្រឹមតែ ៥០ភាគរយ នោះគឺថា
ពួកវានឹងផ្តល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់សម្រាប់អ្នក៕
ប្រភពពីៈ សុខភាពយើង