តើអ្នកដឹងថា មហារីកមានច្រើនជាង ២០០ ប្រភេទឬទេ?
ការវិនិច្ឆ័យ ថា មានមហារីក គឺមិនមែនមានន័យថា ស្លាប់នោះទេ។
មនុស្សរាប់លាននាក់ ទូទាំង ពិភពលោក រស់នៅជាមួយមហារីក។ មហារីកចាប់ផ្ដើម
នៅក្នុងកោសិកា ដែលវាធ្វើការលូតលាស់ មិនប្រក្រតី។កោសិកាដែលនៅសល់ នឹងប្រមូលផ្ដុំគ្នា បង្កើតបានជាដុំសាច់។
មិនមែនដុំសាច់ ទាំងអស់ ជាមហារីក នោះទេ ហើយគេស្គាល់វាថា ជាដុំសាច់ស្លូត
ដែលពុំគំរាមគំហែង ដល់ អាយុជីវិត និង អាចយកចេញបាន។ ផ្ទុយទៅវិញ កោសិកា
ដែលជាដុំសាច់មហារីក កាចអាច រាលដាល និងធ្វើឱ្យខូចខាត ដល់ជាលិកា និង
សរីរាង្គផ្សេងទៀតនៅ ជុំវិញនោះ ហើយរាលដាល ទៅផ្នែកផ្សេងទៀត
នៅក្នុងខ្លួនមនុស្ស។
ដំណាក់កាលមហារីក គឺសម្តៅទៅលើ កំរិតនៃការសាយភាយ។
ជាទូទៅដំណាក់កាល គឺយោងទៅ តាមទំហំ នៃដុំសាច់ និងថាតើវាបានរាលដាល
ទៅដល់ក្រពេញទឹករងៃ ឬក៏ផ្នែកផ្សេងទៀត ក្នុងខ្លួន ឬអត់។ គេឱ្យឈ្មោះមហារីក
នៅកន្លែង ដែលវាចាប់កំណើតដំបូង។
ប្រភេទផ្សេងៗរបស់មហារីក
គេបែងចែងមហារីក ជា៥ប្រភេទធំៗខុសគ្នាៈ
១-មហារីកជាលិកា អេពីតេល្ប៉ាល (ជាលិកា ដែលក្រាលផ្ទៃ្ទ ខាងក្នុងស្បែក និងសរីរាង្គ ក្នុងក្រពេញ)មហារីកជា លិកាអេពីតេល្ប៉ាលគឺជាមហារីកម្យ៉ាងដែលបានរកឃើញនៅតួជាលិកាស្បែកដែលកើតមានទៅលើ សរីាង្គក្រពេញ រឺក៏ទំរង់នៃរាងកាយទាំងមូល។
ឧទាហរណ៍ មហារីកនៅផ្ទៃខាងក្នុង របស់ក្រពេញហៅថា មហារីកជាលិកា
អេពីតេល្ប៉ាល (Carcinoma)។ មហារីកប្រភេទនេះ ភាគច្រើនកើត នៅលើសរីរាង្គ ឬ
ក្រពេញ ដែលជាប់ទាក់ក្នុងការ បញ្ចេញសារធាតុ អ្វីមួយ ដូចជាសុដន
ដែលផលិតទឹកដោះ។ មហារីកជាលិកា អេពីតេល្ប៉ាល មានតួលេខរហូតដល់ ៨០ភាគរយ
ទៅ៩០ភាគរយ នៃប្រភេទមហារីកទាំងអស់។
២- មហារីកឈាម
មហារីកឈាមគឺជាមហារីកមាននៅលើខួរឆ្អឹងដែលទទួលខុសត្រូវក្នុងការផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស ហើយនិងភ្លាកែត (Platelets)។
កោសិកាឈាមសគឺមាន តួនាទីការពារ ក្នុងការបង្ករោគ។ ចំពោះកោសិកា ឈាមក្រហម ការពារភាពស្លេកស្លាំង។ ភ្លាកែតមានតួនាទី ការពារចំពោះ ការចេញឈាមខាងក្នុង និង ខាងក្រៅ ដែលអាចកើត មានដោយងាយ។
៣- មហារីកក្រពេញទឹករងៃ
មហារីកក្រពេញទឹករងៃ គឺជាមហារីកមួយ ដែលប្រភពដើម
មាននៅកូនកណ្ដុរ ឬឬក្រពេញ ដែលមាននៅក្នុងប្រព័ន្ឋទឹករងៃដែល មានតួនាទី
ផលិតកោសិកាឈាមស ហើយលាងសំអាតសារ ធាតុរាវ នៅក្នុងខ្លួន ឬ ក៏សរីរាង្គដូចជា
ខួរក្បាល និងដើមទ្រូង។មហារីកក្រពេញទឹករងៃ គឺបានបែកចែកជាពីរប្រភេទ ផ្សេងគ្នាៈ Hodgkin’s Lymphoma និង Non-Hodgkin’s Lymphoma ។
៤- ដុំមហារីកក្នុងខួរឆ្អឹង
ដុំមហារីកក្នុងខួរឆ្អឹង ដុះរាលដាល ក្នុងកោសិកា
ដែលផលិតប្រព័ន្ឋការពារ (PlasmaCells) ។ ចំពោះករណីខ្លះ កោសិកាមហារីក
ក្នុងឆ្អឹងកើតនៅលើឆ្អឹងតែមួយ និងបង្កើតបានជាដុំមួយ ហៅថា Plasmacytoma
ចំពោះករណីផ្សេងទៀត កោសិកាមហារីក អាចកើតនៅលើឆ្អឹងច្រើន ដែលបង្កើតជាដុំ
ច្រើនកន្លែង។ គេឱ្យឈ្មោះវាថា Multiple Myeloma ។
៥- មហារីកលើសាច់ដុំ
Sarcoma ជាដុំមហារីកដែលរីកដុះដាល ចេញពីជាលិកាសន្ឋាន
ដូចជាឆ្អឹងខ្ចីខ្លាញ់ សាច់ដុំសរសៃ ចងភ្ជាប់ ពីសាច់ដុំ ទៅឆ្អឹង (Tendon)
និងឆ្អឹង។ មហារីកសាច់ដុំ កើតជាសាមញ្ញបំផុតគឺមហារីកកើត លើឆ្អឹង
ដែលមានចំពោះមនុស្ស វ័យកណ្ដាល។ ឧទាហរណ៍ មហារីកកើតលើឆ្អឹងហៅថា Osteosarcoma
និង កើតលើឆ្អឹងខ្ចី ហៅថា Chondrosarcoma ។
នៅមានអត្ថបទបន្ដ
សម្រាប់ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ការិយាល័យ ទំនាក់ទំនងមន្ទីរពេទ្យ Raffles
ប្រភពពីៈ Lookingtoday