៙ អំពីពុម្ពអក្សរ Kh SomborPreyKok (សំបូរព្រៃគុក) ៖
បន្ទាប់ពីមានបទពិសោធន៍ជាមួយពុម្ពអក្សរ Kh KompongThom ដំបូងរបស់ខ្ញុំ វាបានធ្វើឲ្យខ្ញុំរឹងដៃ រឹងជើង ខ្ញុំក៏ចាប់ផ្តើមរកគំនិតបង្កើតពុម្ពអក្សរមួយទៀតពេលនេះលេចចេញជា រូបរាង និងអាចទាញយកទៅប្រើប្រាស់ដោយសេរី។ សូមអគុណមិត្តរបស់ខ្ញុំ "ដឺលុច" ក្នុងការជួយគូរឆ្លាក់ដើម្បីជួយសម្រួលក្នុងការបង្កើតពុម្ពអក្សរមួយនេះ។- Kh SomborPreyKok (ខ្មែរ សំបូរព្រៃគុក) តាមពិតពុម្ពអក្សរនេះមិនមែនជារចនាបថ ឫដកស្រង់ពីប្រាសាទបុរាណមួយនេះទេ។ ដោយសារតែប្រាសាទនេះស្ថិតនៅក្នុងខេត្តកំពង់ធំ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តយកឈ្មោះនេះ មកប្រើ។
- ពុម្ពអក្សរនេះវាមានសភាពមិនរលោង និងជាលក្ខណៈសរសេរដោយដៃ ខ្ញុំនឹងចេញជំនាន់ក្រោយមួយទៀតដោយធ្វើឲ្យវារលោងជាងនេះនៅពេល ខាងមុខ។ ប្រសិនជាមានបញ្ហា ឫ មានកំហុសឆ្គងត្រង់ណានោះសូមរាយការណ៍មកកាន់ខ្ញុំដើម្បីកែប្រែ។
- ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ជាមួយការងាររបស់ខ្ញុំ ទោះបីជាមិនទទួលបានកំរៃមួយកាក់មួយសេនក៏ដោយ ខ្ញុំនឹងព្យាយាមតាមលទ្ធភាពរបស់ខ្ញុំក្នុងការបង្កើតពុម្ពអក្សរ ខ្មែរ ថ្មីៗបន្ថែមទៀត។
៙ អំពីពុម្ពអក្សរ AKbalthom KhmerLer (ខ្មែរលើ) ៖
សួស្ដីប្លកអាក្បាលធំបានយកពុម្ពអក្សរខ្មែរមួយ យកមកតម្រៀបឲ្យទៅជាពុម្ពអក្សរយូនីកូដខ្មែរដែលអាចដើរបានជាមួយ Adobe និង MS Office បានយ៉ាងល្អ។ ពុម្ពអក្សរនោះកាលដើមឡើងជាមួយអក្សរដែលអ្នករចនាគាត់បានបង្កើតវា ដែលដើរលើក្ដារចុចរបស់ថៃ បើតាមខ្ញុំស្មានប្រហែលជាអ្នកបង្កើតនេះជាជនជាតិថៃ ឬក៏ខ្មែរនៅថៃ។ ដោយសារពុម្ពអក្សរនេះដើរលើក្ដារចុចថៃ ធ្វើឲ្យខ្មែរយើងគ្មានអ្នកណាបានប្រើវាទេ ហើយប្រហែលជាមិនដឹងផង តែចៃដន្យអីថ្ងៃមួយខ្ញុំបានចូលមើលគេហទំព័រដែលប្រមូលផ្ដុំពុម្ព អក្សរខ្មែរគ្រប់ប្រភេទ ក៏ប្រទះឃើញថាស្អាតគ្រាន់បើ ហើយណាមួយវាប្រើអត់កើត ក៏យកវាមកធ្វើឲ្យដើរជាយូនីកូដខ្មែរទៅ ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់ដើមទេ ព្រោះមិនដឹងនៅទីណា ហើយបើទោះជាដឹងក៏មិនទាក់ទងដែរ :D។ខ្ញុំគិតថាការយកពុម្ពអក្សរខ្មែរចាស់ៗមកតម្រៀបឲ្យចេញជាយូនីកូដ ខ្មែរ គឺជាកិច្ចមួយល្អ ព្រោះពុម្ពអក្សរចាស់ៗសឹងតែទាំងអស់ឈប់លក់អស់ហើយ ហើយក៏ដល់ពេលដែលត្រូវយកវាមកតម្រៀបជាយូនីកូដខ្មែរហើយដែរ។ ខ្ញុំបានដូរឈ្មោះពុម្ពអក្សរនេះដោយដាក់ថ្មីថា Akbalthom KhmerLer (ខ្មែរលើ) រំលឹកដល់អ្នកបង្កើតនេះដែលនៅថៃ។
អំពីការដូរតួអក្សរខ្លះ ៖
- ពុម្ពដើមគេបានប្រើលេខរបស់ថៃ ដូច្នេះខ្ញុំដូរឲ្យទៅជាលេខខ្មែរដោយរចនាថ្មី។
- ព្យញ្ជនៈនិងស្រះមិនជាប់គ្នាទេ ដូច្នេះខ្ញុំបានភ្ជាប់សក់ឲ្យជាប់គ្នាទើបសាកសមជាពុម្ពយូនីកូដខ្មែរ។
- ពុម្ពដើមមានកម្ពស់ប្រហែល 400 ទៅ 500 , ខ្ញុំបានពង្រីកកម្ពស់ព្យញ្ជនៈឡើងដល់ 1350។
ទាញយក ៖
- Kh SomborPreykok (សំបូរព្រៃគុក) ជំនាន់ទី 1 - ទាញយក- Akbalthom KhmerLer (ខ្មែរលើ) ជំនាន់ទី 1 - ទាញយក