Home » , » ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​Windowsផ្សេង​ខណៈ​ពេល​អ្នក​កំពុង​ប្រើ Windows8

ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​Windowsផ្សេង​ខណៈ​ពេល​អ្នក​កំពុង​ប្រើ Windows8

មាន​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ច្រើន​ចង់​ឱ្យ​ ប្រព័ន្ធ​ដំណើរការ(Operating System) ច្រើន​នៅ​ក្នុង​កុំព្យូទ័រ​តែ​មួយ​ហើយ​ឱ្យ​វា​អាច​មាន​ដំណើរការ​ការ​បាន​ ទាំង multiboot ឬ dual boot។​ដើម្បី​អាច​កំណត់ Dual boot នៅ​លើ PC បាន​ជា​ដំបូង​សំខាន់​គឺ​ទំហំ​ទំនេរ​នៅ​លើ hard disk ដើម្បី​ដំឡើង​ប្រព័ន្ធ​ដំណើរការ​ទាំង​ពីរ​ក្នុង​ទីតាំង Partition ផ្សេង​ពី​គ្នា។
បន្ទាប់​មក​ពួក​គេ​ជ្រើសរើស​យក​មួយ​នូវ​ពេល​គេ​បើក​កុំព្យូទ័រ​ឱ្យ​ដំណើរការ ​ហើយ​បន្ទាប់​មក​គេ​អាច​ជ្រើសរើស OS មួយ​នោះ​ហើយ​ប្រសិនបើ​គេ​ចង់​ប្រើ Operating System ផ្សេង​ពួក​គេ​ត្រូវ​តែ Restart PC ដើម្បី​ជ្រើសរើស​យក Windows ផ្សេង​មួយ​ទៀត​ដែល​គេ​បាន​ដំឡើង។​ដូច្នេះ​នៅ​ក្នុង​ការ​បង្ហាញ​ខាង​ក្រោម​ នេះ​ពី​លក្ខណៈ​ពិសេស​ថ្មី​មួយ​ទៀត​ក្នុង​ការ​ដំឡើង​​ដើម្បី​ជ្រើសរើស​យក​ ប្រព័ន្ធ​ដំណើរការ​ផ្សេង​ខណៈ​អ្នក​កំពុង​ប្រើ Windows8 ដោយ​វា​មិន​ទាមទារ​ឱ្យ Restart ឡើង។
១)ចុច​លើ​ប៊ូតុង Start ដោយ​បើក​យក metro apps screen បន្ទាប់​មក​ចុច​លើ Search ដូច​រូប​ខាង​ក្រោម។
២)​វាយ​ពាក្យ “advanced startup” នៅ​ក្នុង​ប្រអប់ Search ខាង​ក្រោម Settings បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ “Advanced startup options”។
៣)ចុច​លើ​ពាក្យ “Restart Now” នៅ​ខាង​ក្រោម​ពាក្យ Advanced startup។
៤)​ដល់​ចំណុច​ទី​៤​នេះ​អ្នក​ត្រូវ​ចុច​លើ “Use another operating system” ដើម្បី​មាន​សិទ្ធ​បើក​ប្រើ Windows មួយ​ផ្សេង​ទៀត​បាន​ក្រោម​ពី​អ្នក​បាន​ដំឡើង​វា​រួច​មក។
៥)​ចំណុច​នេះ​អ្នក​អាច​ជ្រើសរើស​យក Operating System ផ្សេង​បាន​ប្រសិនបើ​អ្នក​មាន dual boot PC ​ហើយ​អ្នក​អាច​ប្ដូរ​ការ​កំណត់​ស្រាប់​របស់ OS (Default OS setting) ដោយ​ចុច​លើ​ពាក្យ “Change defaults”។
ដូច្នេះ​ឆ្លង​តាម​ការ​ណែនាំ​តាំង​ពី​ចំណុច​ទី​១​ដល់​ចំណុច​ទី​៥​នេះ​យើង​ ឃើញ​ថា​វា​ពិត​ជា​អាច​ឱ្យ​អ្នក​ជ្រើសរើស​យក​ប្រព័ន្ធ​ដំណើរការ​ណាមួយ​ក្នុង​ ចំណោម OS​ពីរ​ដោយ​អ្នក​អាច​បាន​មួយ​ក្នុង​ចំណោម Windows ទាំង​ពីរ​ដែល​បាន​ធ្វើ dual booted ពី​កុំព្យូទ័រ​របស់​អ្នក។​ពេល​អ្នក​ចុច​លើ Windows icon ណាមួយ​វា​នឹង​ចាប់​ផ្ដើម restart បន្ទាប់​មក​វា​ចាប់​ផ្ដើម​ដំណើរការ Windows នោះ​តែ​ម្ដង៕