Home » , » វិធីសាស្រ្ត ៥ យ៉ាងមិនឲ្យនរណា ម្នាក់ឆែកមើលលើកុំព្យូទ័រអ្នកបាន

វិធីសាស្រ្ត ៥ យ៉ាងមិនឲ្យនរណា ម្នាក់ឆែកមើលលើកុំព្យូទ័រអ្នកបាន

កាលបើ​មាន​នរណាម្នាក់​គេ​អាច Access ទៅកាន់ Wireless Router របស់លោក​អ្នក​បាន​ហើយ​នោះ ចំពោះ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​លោកអ្នក​កំពុងតែ​ប្រើ​គឺ​វា​មិន​ប្រាកដថា​មាន ​សុវត្ថិភាព​ក្នុងការ​រក្សាទុក​ឯកសា​រ ឬ ធ្វើ​សកម្មភាពផ្សេងៗ ទៀតឡើយ​ព្រោះថា​គេ​អាច​ចូល​ឆែក​មើល​រាល់​សកម្មភាពផ្សេងៗ  ដែលមាន​នៅលើ​អេក្រង់​កុំព្យូទ័រ (Monitoring) នោះបាន​គ្រប់ពេលវេលា ទាំងអស់​ដោយ​មិនចាំបាច់​ប៉ះពាល់​ផ្ទាល់​ជាមួយម៉ាស៊ីន​កុំព្យូទ័រ​នោះ​ផង។ ផ្ទុយ​មកវិញ សម្រាប់​ដំណោះស្រាយ​នឹង​បញ្ហា​ដែល​បាន​ជម្រាប​ខាងលើ​លោកអ្នកអាច​ប្រើប្រាស់​ នូវ​វិធីសាស្ត្រ​ទាំង ៥ យ៉ាង​ដែល​ទស្សនា​វ​ដ្តី​ទីក្រុង ពត៌មាន​វិទ្យា​បាន​លើក​យកមក​បង្ហាញជូន​ដូចខាងក្រោម​នេះ​ដើម្បី​មើលថា តើ​មាន ឬ​គ្មាននរណា ម្នាក់​បាន​ចូល​ឆែក​មើល​នៅលើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់ លោកអ្នក​ដែរ ឬ​អត់? ចំណុចនីមួយៗមាន​ដូចតទៅៈ

    ចំណុច​ទី១: ការវិភាគ​រក Virus និង Malware:
    ត្រង់ចំណុច​នេះ លោកអ្នក​គួរតែ​ជ្រើសរើស​យកមកអនុវត្ត កាលបើ System File ត្រូវបាន​លាក់ដោយ​មិនដឹង​មូលហេតុ ដោយ​ចាប់ផ្តើម​ធ្វើការ វិភាគ (Scan) ទៅលើ​ម៉ា​ស៊ីន​កុំព្យូទ័រ​លោកអ្នកជាមួយ​កម្មវិធី​កម្ចាត់​មេរោគ ឬ Anti Malware ផ្សេងៗដែលមាន​សមត្ថភាព​អាច​ស្វែងរក System Files ខាង លើ​មកវិញ​បាន ។

    ចំណុច​ទី២: សម្អាត ឬ​ជួសជុល​ការ​តម្លើង Windows:
    ចំពោះ​ករណី​មួយ​នេះ​វិញ គឺ​លោកអ្នក​មិនចាំបាច់ Figure Out នៅ ពេលដែល​លោកអ្នក​ត្រូវការ​ត្រួតពិនិត្យ​ទៅលើ​ម៉ាស៊ីន​កុំព្យូទ័រ ឬ​មិន​ត្រូវការ នោះទេ ប៉ុន្តែ​សម្រាប់​នៅក្នុង Windows លោកអ្នក​អាចធ្វើ​ការសម្អាត ឬ​ជួស ជុល​នូវ​ការ​តម្លើង Windows បាន​យ៉ាង​ងាយ​ដែល​នៅក្នុង​នោះ​ផងដែរ Clean Install នឹងផ្តើមធ្វើ​ការ​ជូត ឬ​បោសសម្អាត​នូវ​រាល់ Operating System រួម ជាមួយ​ទិន្នន័យ​ទាំង​អស់ពី​តំបន់​មាន​ស្នាមឆ្កូត (Scratch)។ ចំណែកឯ Repair Install វិញ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ធ្វើការ Reset Windows ឲ្យ​មក ដូចដើម​ជាមុនសិន​រួច​ហើយក៏​ចាប់ផ្តើម Maintains ទៅលើ​គ្រប់​ទិន្នន័យ និង​កម្មវិធី​ទាំងអស់​តែម្តង។ ដូច្នេះហើយ​ទស្សនា​វ​ដ្តី​ទីក្រុង​ពត៌មាន​វិទ្យា​មាន​ពាក្យ​ផ្តាំផ្ញើ​មួយ គឺ​លោកអ្នក​គួរតែ​ប្រើប្រាស់​នូវ Clean Install កាលបើ​គិតថា​ម៉ា​សី​ុ​ន​កុំព្យូទ័រ​របស់លោក​អ្នក​កំពុង​ត្រូវបាន​នរណាម្នាក់ ​តាមដាន ឬ​ឆែក​មើល​រាល់​សកម្មភាព​នៅលើ​ផ្ទៃ​អេក្រង់​ម៉ាស៊ីន​កុំព្យូទ័រ​របស់លោក​ អ្នក​នោះ។
 
    ចំណុច​ទី៣: Reset និង Secure Wireless Router:
    យ៉ាងណា​ម៉ិ​ញ អ្វីដែល​លោកអ្នក​គួរ​យកចិត្តទុកដាក់​ខ្លាំងជាងគេ​គឺ ស្ថិតនៅត្រង់​ចំណុច​ទី៣នេះហើយ ព្រោះថា​កាលបើ​មាន​នរណាម្នាក់​កំពុងធ្វើការ​ឆែក​មើល​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ របស់លោក​អ្នក​ដោយ​មិន​ឲ្យដឹងខ្លួន​នោះ​នឹងមាន​បង្ហាញ​នូវ​ចំណុចខ្សោយ​ណាមួយ​ នៅលើ Wireless Router ជាក់ ជាមិនខាន។ ផ្ទុយ​មកវិញ​យើង​សង្កេតឃើញថា​មិនមាន​អ្នកប្រើប្រាស់​ភាគ ច្រើន​ចាប់អារម្មណ៍​ទៅលើ​ចំណុច​មួយ​នេះប៉ុន្មាន​ទេ ដោយហេតុតែ​គេ​យល់ឃើញថា​នោះ​អាច​បណ្តាលមកពី Network Highly Secure ប៉ុណ្ណោះ ។
 
    ចំណុច​ទី៤: ការប្រើប្រាស់​បណ្តាញ Network ផ្សេងៗគ្នាៈ
    ម្យ៉ាងវិញទៀត ប្រសិនបើ​មាន​នរណាម្នាក់​ចេះតែ​ព្យាយាម​ចូល​ឆែក​មើល​ម៉ាស៊ីន​កុំព្យូទ័រ​ របស់លោក​អ្នក​ជាច្រើនលើក​ច្រើនសារ​នោះ គឺ​អាស្រ័យ ទៅលើ​ការប្រើប្រាស់​បណ្តាញ Networkដែល​អ្នក​បានធ្វើ​ការភ្ជាប់ទៅកាន់​តែម្តង។ ក្នុងករណីនេះ​លោកអ្នក​គួរតែ​សាកល្បង​ប្រើប្រាស់ បណ្តាញ Network ផ្សេងៗគ្នា​គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត ។
 
    ចំណុច​ទី៥: Unplug ឬ Disconnect Network:
    ដោយឡែក  សម្រាប់​ចំណុច​ទី៥ ចុងក្រោយ​នេះ​ជា​វិធីសាស្ត្រ​ដ៏​ប្រ សើរ និង​ងាយស្រួល​ជាងគេ​បំផុត​សម្រាប់​លោកអ្នក គឺ​គ្រាន់តែ Unplug ឬ Disconnect កុំព្យូទ័រ​របស់លោក​អ្នក​ពី​ការភ្ជាប់​ទៅកាន់​បណ្តាញ Network ជាការ​ស្រេច ពេលនោះ​ប្រាកដជា​មិនមាន​នរណាម្នាក់​អាច​ចូល​ឆែក​មើល​រាល់​សកម្មភាព​ដែលមាន​ នៅលើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​នោះ​ទៀត​បានឡើយ ៕