Home » , » ស្ត្រី​ម្នាក់​អួតថា​បាន​រួមភេទ​ជាមួយ​បុរស​រហូតដល់​៥០០០​នាក់​

ស្ត្រី​ម្នាក់​អួតថា​បាន​រួមភេទ​ជាមួយ​បុរស​រហូតដល់​៥០០០​នាក់​

នារី​មុររបរ​កែសម្ភ​ស្សបា​ន​និយាយ​អះអាង​ថា រូប​នាង​ធ្លាប់​បាន​ឡើង​លើ​គ្រែ​ជាមួយ​មនុស្ស​ប្រុស​ជាង ៥ ពាន់​នាក់​ក្នុងអំឡុងពេល​ត្រឹមតែ ៩ ឆ្នាំ ឬ ៣២៨៥ ថ្ងៃ​ប៉ុណ្ណោះ​។​

នាង នី​ក​គី លី (Nikkie Lee) បាន​អួតថា នាង​មាន “​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ​” ដែល អាច គេង ជាមួយនឹង​មនុស្ស​ប្រុស ៤ នាក់​ក្នុង​មួយ​យប់ ហើយ​នាង​បាន​ធានា​ទៀតថា នាង​មិន​ដែល​នៅ​ជាមួយ មនុស្ស ប្រុស​ដដែលៗ​នោះទេ​។​
​បន្ថែម​ពីលើ​នេះ រឿង​ដែល​ធ្វើអោយ​មនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​នោះ​គឺ នារី​ពូកែ​រឿង​សិច​ដែលមាន សក់​ពណ៌​ទង់ដែង​ម្នាក់​នេះ​បាន​ប្រាប់​អំពី​ទីកន្លែង​ដែល​នាង​ធ្វើការ​រួម​ ភេទ ដូចជា​នៅក្នុង​ក្លឹប​កំសាន្ត ច្រក​ផ្លូវ​តូចៗ​តាម​ជញ្ជាំង​ផ្ទះ សួនច្បារ រោងកុន និង​ក្លឹប​ឌី​ស​ស្កូក្មេងៗ​។ នី​ក​គី បាត់បង់​ព្រហ្មចារី​យ តាំងពី នាង​អាយុ ១៦ ឆ្នាំ​មក​ម្លេះ ។ នី​ក​គី ដែល​ជា​នារី​បង្ហាញ​ម៉ូត​ផង​ដែរ​នោះ បាន​សារភាព​ថា នាង​ចង់​ឡើង​លើ គ្រែ​ជាមួយ​មនុស្ស​ប្រុស​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​សំរាក (​ទីកន្លែង​ដែល​នាង រួមភេទ​ជាមួយ​នឹង​ដៃគូ​របស់ នាង​នៅ តាម​ក្លឹប ឆ្នេរ​ខ្សាច់ និង​រានហាល​មុខផ្ទះ​)​។​

 ​ជា​មធ្យម នាង​បាន​រួមភេទ​ជាមួយ​មនុស្ស​ប្រុស ២ នាក់​រៀងរាល់ថ្ងៃ ហើយ​នាង​បាន​រក្សាទុក ព័ត៌មាន លំអិត របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ត្រា​ពណ៌​ក្រហម​តូច​មួយ ជាមួយនឹង​ពិន្ទុ​របស់​ប្រុសៗ​ទាំងនោះ​។ នៅពេល នាង​មាន​អាយុ ២១ ឆ្នាំ នី​ក​គី បាន​បង្ហើប​អោយដឹងថា នាង​មាន​មនុស្ស​ប្រុស​រួមរស់​នឹង​គ្នា​ចំនួន ២២៨៩ នាក់​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​ខាង​ទំនាក់ទំនង បាន​និយាយថា “​វា​គឺជា​រឿង​គ្រោះ ថ្នាក់​មួយ​”​។​

នាង នី​ក​គី បាន​អួតថា នាង​មាន​មោទនភាព​ជាមួយនឹង​លក្ខណៈ​ពិសេស​ដែល ធ្វើអោយ​គេ​ភ្ញាក់ផ្អើល​នេះ ខ្លាំងណាស់ ហើយ​នាង​បាន​បន្ថែមទៀតថា នាង​តែងតែ​គិត​មមៃ​ស្រមៃ​ដល់​ការ​ចង់តែ​រួមភេទ​ជានិច្ច ហើយ នោះ​គឺជា​ថ្នាំ​របស់​នាង​។​

​នាង នី​ក​គី បាន​និយាយថា ៖ “​ខ្ញុំ​មាន​ក្បួនច្បាប់​ពីរ : ទី ១ គឺ ហាម​ដាច់ខាត​មនុស្ស​ប្រុស​ដែល​ជា​របស់​អ្នក​ដ៏​ទៃ ហើយ​ទី ២ គឺ ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​។ ក្រៅពីនេះ អ្វី​ក៏​ល្អ​ដែរ​។ ឥឡូវនេះ ខ្ញុំ​រួមរស់​ជាមួយនឹង មនុស្ស​ប្រុស​មិនតិច​ជាង ៥០០០ នាក់​នោះ​ទេ​។ មិត្តភក្តិ​របស់​ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​ទៅ​រក​គ្រូពេទ្យ​ហើយ​។ តើ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​នឹង​សិច​ឬ​? ប្រសិនបើ​ខ្ញុំ​ជា​មនុស្ស​ងប់​នឹង​សិច ខ្ញុំ​រីករាយ​នឹង​វា ហើយ​ខ្ញុំ​មិន​ត្រូវការ​ការព្យាបាល​ទេ​។​”

​និយាយ​ពី​រឿង​ការបាត់​ ព្រហ្មចារី​យ​នៅ​អាយុ ១៦ ឆ្នាំ​វិញ នាង នី​ក​គី បាន​និយាយទៀតថា “​ខ្ញុំ​អាច​រកឃើញ​ថា​តើ​ខ្ញុំ​ពូកែ​រឿង​អ្វីខ្លះ​។ ខ្ញុំ​ចាប់ផ្តើម​កត់ត្រា​អ្វី​គ្រប់​យ៉ាង​នៅក្នុង​សៀវភៅ​របស់ខ្ញុំ​ជា​ រៀងរាល់​អាទិត្យ​។ ខ្ញុំ​មាន​មោទនភាព​ជាមួយនឹង​មនុស្ស​ប្រុស​ដ៏​ច្រើន​ដែល​ខ្ញុំ​អាច​គេង​ជាមួយ ​គេ​បាន ហើយ​អ្វី​ដែល​ខ្ញុំ​ខ្លាច​នោះ​គឺ ខ្ញុំ​ខ្លាច​បាត់បង់​លក្ខណៈ​ពិសេស​នេះ​ខ្លាំងណាស់​”៕​
 
ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh