របាំត្រុដិ
ជារបាំប្រពៃណីដែលត្រូវបានលើកយកមកសម្ដែងនៅក្នុងពិធីបុណ្យចូល
ឆ្នាំ ហើយរបាំនេះមានប្រជាប្រិយភាពមួយ
ដោយសារការទាក់ទាញលើបទចម្រៀងនិងមានតួអង្គសម្ដែងបង្កប់អត្ថន័យ
ជាសាច់រឿងដ៏គួរឲ្យជក់ចិត្ត។ របាំត្រុដិមានប្រវត្តិចេញពីជន
ជាតិដើមភាគតិចសំរ៉ែ តាំងពីយូរលង់ណាស់មកហើយ។
របាំនេះជាមរតកបន្តវង្សជនជាតិដើមភាគតិចសំរ៉ែដែលជាចំណែកមួយនៃ
អារ្យធម៌អំបូរ
អូស្រ្តូអាស៊ីយាង។ អំបូរនេះបានចាប់យកកំណើតនៅត្រង់ទឹកដីនៃប្រទេស
កម្ពុជាសព្វថ្ងៃតាំងពីច្រើនពាន់ឆ្នាំមកហើយ ហើយបានរក្សាប្រពៃណី
វប្បធម៌របស់ខ្លួនរហូតមកទល់សព្វថ្ងៃ។
តាមជំនឿគេលេងរបាំត្រុដិដើម្បីបណ្តេញ
ឧបទ្រពចង្រៃក្នុងឆ្នាំចាស់
និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ។
ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ
ព្រោះពាក្យ «ត្រុដិ» នេះគឺសំដៅដល់ពេលដែល
«ឆ្នាំចាស់ដាច់ដើម្បីត្រាច់ចូលឆ្នាំថ្មី»
ហើយអ្វីដែលជាជំនឿដែរនោះគឺប្រសិនបើយើងមិនបានប្រារព្ធពិធី
បុណ្យឆ្លងឬមិនចូលរួមអបអរសាទរជាមួយរបាំនេះដោយប្រការណាមួយអាច
នាំមកនូវអំពើទុក្ខសោកជាក់ជាមិនខាន ។
ខាងក្រោមនេះជាចម្រៀងត្រុដិ៖