Home » , » ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ

ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ

មាន ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​សារអេឡិចត្រូនិក(Email)ជាច្រើន​ដូចជា​ Google Yahoo Hotmailដែល​អនុញ្ញាតិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ ឬ​ក៏​ឯកសារ​អោយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥតគិត​ថ្លៃ។ ប៉ុន្តែ​ការ​ផ្ញើរ​ឯកសារ​តាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ​ ​អ្នក​មិន​អាច​ផ្ញើរបាន​ឯកសារ​ដែល​មាន​ទំហំ​ធំៗ​នោះ​ទេ។ ភាគច្រើន​ក្រុម​ហ៊ុនទាំង​នោះ​ អនុញ្ញាត្តិ​អោយ​អ្នក​ផ្ញើរ​បាន​ឯកសារ​ទំហំ​ធំ​បំផុត​គឺ​ត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះ​បើអ្នក​ចង់​ផ្ញើរ​​ឯកសារ​ទំហំ​ធំ​ជាង​នេះដូចជា​ ១GB ឬ​ក៏​ ២GB នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

គ្មាន​បញ្ហាទេ! អ្នកអាច​ផ្ញើរ​ឯកសារ​ដែលមានទំហំ​ធំ​បែប​នេះ​បាន​យ៉ាង​ងាយ​ស្រួលបំផុត។ ជាមួយ​នឹងSizablesend អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ក្នុងការ​ផ្ញើរ​ឯកសារ​ដែល​មាន​ទំហំធំ​ទៀត​នោះ​ ទេ។ គេហទំព័រ​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើរ​ឯកសារ​គ្រប់​ប្រភេទ​ទាំង ​អស់​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​២GB។ មិន​តែប៉ុណ្ណោះ Sizablesend ផ្តល់​សេវាកម្មនេះ​ដោយ​ឥតគិតថ្លៃ គិត​សេន​អ្វី​ទាំងអស់។

តើធ្វើយ៉ាង​ម៉េចទៅ​ដើម្បី​ផ្ញើរ​ឯកសារ​តាម​Sizablesend?

ចូលទៅកាន់​គេហទំព័រ​ www.sizablesend.com
-បំពេញអាស័យដ្ឋាន​អ៊ីម៉ែល របស់​អ្នក​នៅ​ក្នុង​ប្រអប់ Email និង​ អ៊ីម៉ែលរបស់​មនុស្ស​ដែល​ចង់​ផ្ញើរឯកសារ​ទៅអោយនៅ​ក្នុង​ប្រអប់ Recipient’s Email។

-ចុច​លើ Select Files ហើយ​ជ្រើសរើស​ឯកសារ​ដែលអ្នកចង់​ធ្វើ​ការ​ផ្ញើរ

- បន្ទាប់​ពីបានជ្រើសរើស​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​រង់ចាំ​រហូត​ដល់​វា​ធ្វើការ​Upload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំ​ឯកសារ​របស់អ្នក)។
- បន្ទាប់​ពី​បាន​ធ្វើ​ការ​Upload ហើយ វា​នឹង​ធ្វើ​ការ​ផ្ញើរ​ឯកសារ​ទៅកាន់មិត្ត​ភក្តិ​របស់​អ្នកដោយ​ស្វ័យ​ប្រវត្តិ។