[រៀនជួសជួលដោយខ្លួនឯង] Assigment A+ [lesson 2 how to use BIOS Menu
Posted by Unknown
Posted on 8:32 PM
BIOS ជាពាក្យកាត់មកពី (Basic Input/output System) ត្រូវបានរក្សាទុកនៅខាងក្រោម Memory ប្រភេទ ROM (Read Only Memory) វាមានតួនាទីរក្សានូវតំលៃផ្សេងៗ ដែលកំណត់ការ ធ្វើការចាប់ផ្តើម របស់ប្រពន្ធ័ដូចជា តំលៃនៃថ្ងៃ និងពេលវេលារបស់ប្រពន្ធ័កំណត់ លេខដើម្បី ចូលដល់ម៉ាស៊ីន កំណត់លំដាប់ឧបករណ៏ក្នុងការ Boot ប្រពន្ធ័ជាដើម ដែលតំលៃផ្សេងទំាង នេះវានិង បញ្ជូនលទ្ធផល ដោយផ្ទាល់របស់ការធ្វើការងាររបស់ម៉ាស៊ីន កុំព្យូទ័រយើង។ បន្ទាប់ពីយើង បានរៀប ចំនៅ HARDWARE រួចហើយនោះយើងក៏ត្រូវធ្វើការរៀបចំ និងដឹង អំពី តួនាទីសំខាន់ៗរបស់ BIOS សំរាប់ HARDWARE ផងដែរ ។ ម្យ៉ាងទៀត គឺពេល យើងបើកម៉ាស៊ីន ឬ Boot ម៉ាស៊ីនជាថ្មី BIOS និងចាប់ផ្តើម ត្រួតពិនិត្យ ការធ្វើការរបស់ប្រព័ន្ធ និងប្រាប់របាយការណ៏ លំអិតដែលបាន មកពីការ សាកល្បងឧបករណ៏ផ្សេងៗ ឲ្យយើងបាន ដឹង ដែលយើងហៅដំណាលនេះថា Post (Power-on Sell Test)។ ពេលរួចរាល់ ដំណាក់កាល ទំាងនេះហើយ BIOS និង Load ប្រព័ន្ធប្រតិបត្តិការ ឡើងមក។ មុខ Screen Monitor ការរៀបចំតំលៃ BIOS របស់កុំព្យូទ័រមួយគ្រឿងៗអាចខុសៗគ្នា គឺអាស្រ័យ លើ អ្នកផលិត និងជំនាន់របស់ BIOS ដែលតំឡើងភ្ជាប់មកជាមួយ Mainboard ស្រាប់មកពីរោងចក្រ ការចូលទៅកាន់ Screen ដើម្បីរៀបចំតំលៃក្នុង BIOS វិធីចូលទៅកាន់ការកំណត់តំលៃ BIOS ចូរអ្នកចុច Key Delete ឬ Del នៅខណៈពេលដែល ម៉ាស៊ីនកំពុង Boot ។ ការរៀបចំតំលៃផ្សេងៗ នៅក្នុង BIOS មានភាពខុសៗគ្នា អាស្រ័យលើ ប្រភេទនៃ System Board និង ជំនាន់របស់ BIOS នីមួយៗនៅក្នុងម៉ាស៊ីន។ Menu សំរាប់រៀបតំលៃផ្សេងៗនៅក្នុង BIOS នៅ ពេលដែលយើងចូលទៅដល់ផ្ទាំងការងាររបស់ BIOS វាមាន Menu និង Option ផ្សេងៗ ជាច្រើនសំរាប់ឲ្យអ្នកជ្រើសរើស ហើយកំណត់តំលៃនោះបានយ៉ាងងាយស្រួល។ ដែលវា ដូចទៅ និងការជ្រើសរើស ការប្រើប្រាស់ Menu ផ្សេងៗនៅក្នុងផ្ទាំងការងាររបស់ Windows ដែរ។
អត្ថបទទាក់ទង់ផ្សេងៗទៀត
- របៀបប្រើ Windows 7 Backup Tools នៅក្នុង Windows 8
- ជ្រើសរើសយកប្រព័ន្ធដំណើរការWindowsផ្សេងខណៈពេលអ្នកកំពុងប្រើ Windows8
- វិធីសាស្រ្ត ៥ យ៉ាងមិនឲ្យនរណា ម្នាក់ឆែកមើលលើកុំព្យូទ័រអ្នកបាន
- ១. តើ Blogger ជាអ្វី ?
- របៀបបង្កើនល្បឿនក្នុងWindows7
- សៀវភៅ រៀនជួសជុល កុំព្យូទ័រ ជាភាសាខ្មែរ មាន ១២ មេរៀន
- សៀវភៅ Enter Computer Basic ជាភាសាខ្មែរ
- រៀនជួសជួលដោយខ្លួនឯង [មេរៀនទី៤ របៀបដំឡើងប្រពន្ធ័ប្រតិបត្តការ]
- [រៀនជួសជួលដោយខ្លួនឯង] Assigment A+ [lesson 12 how to install and use Avira antiviras free]
- រៀនជួសជយលដោយខ្លួនឯង [A+ Assigment ] Chapter 1& 2
- រចនារូបថតរបស់អ្នកងាយៗជាមួយនិង Action ក្នុង Photoshop
- របៀបធ្វើតារាងក្នុង Microsoft Word រួចយកមកដាក់ក្នុងអត្ថបទប្លក
- គន្លឺះជួយអោយ Window 7 ដើរលឿនជាងមុន (វីដេអូ)