យល់ដឹងពីដែន កំណត់នៃការរួមភេទ
ភាគច្រើនចំនុចកំពូលដែល យើងទទួលបានកើតឡើងពី ភាពខ្លាំងនិងការភ្ញោច លើរាងកាយដែលធ្វើឲ្យមាន អារម្មណ៍ល្អនៅពេលស្ទាបអង្អែល។ កន្លែងដែលពេញនិយមក្នុង ការស្ទាបអង្អែលជាងគេគឺ លិង្គបរបេរខាងក្រៅទ្វាមាស សេរ (Clitoris) តំបន់នៅចន្លោះរុន្ធ គូថនិងទ្វាមាស រន្ធគូថ និងក្បាលលិង្គ។ ការរួមភេទត្រូវតែឲ្យអ្នក និងដៃគូអោបគ្នារមៀលចុះ ឡើងហើយចលនាដំបូងគេ គឺការវាយប្រហារលើត្រគៀក និងប្រដាប់ភេទ។ តាមពិតគឺថាការធ្វើបែបនេះ កម្រនឹងបង្កើតបាននូវការភ្ញោច ដ៏គ្រប់គ្រាន់សម្រាប់អ្នកទាំងពីរ ឆ្ពោះទៅកាន់ចំនុចកំពូលណាស់ ហើយពេលខ្លះក៏គ្មាននរណា ម្នាក់អាចបានផងក៏មាន។
ការផ្លាស់ប្តូរនិយមន័យ
ប្រសិនបើអ្នកកំពុង តែរួមភេទជាមួយមនុស្សប្រុស ការរួមភេទច្រើនតែធ្វើឲ្យគាត់ ទទួលបានចំនុចកំពុលច្រើន។ ប៉ុន្តែខណៈពេលដែលលិង្គ ទទួលនូវការភ្ញោចច្រើន ហើយវាប្រាកដជាធ្វើ ឲ្យបុរសនោះសប្បាយចិត្ត ណាស់ហើយ មិនថាលិង្គតូចឬក៏ធំនោះទេ ហើយក៏មិនខ្វល់ថាចលនា ក្នុងនិងក្រៅរាងកាយនោះ ខ្លាំងប៉ុណ្ណាទេវាប្រហែល ជាមិនអាចផ្តល់ឲ្យអ្នកវិញ គ្រប់គ្រាន់នឹងឈានដល់ ចំនុចកំពូលនោះទេ។ ប្រសិនបើអ្នកចង់បាន ចំនុចកំពូលតាមការរួមភេទ អ្នកត្រូវតែបន្ថែមនូវអ្វីផ្សេងទៀត បញ្ចូលគ្នាឬតាមវិធីណា មួយទៀតដើម្បីកំណត់ពី និយមន័យនៃការរួមភេទ ម្តងទៀតបាន។
ជំហ៊ានទីមួយក្នុងការឈានដល់ចំនុចកំពូល
ប្រសិនបើអ្នកមិនអាច ទទួលបានចំនុចកំពូល ដោយខ្លួនឯងឬតាមរយៈ វិធីផ្សេងៗទេវាទំនងជា ធ្វើឲ្យអ្នកមិនអាចទទួលបាន ចំនុចកំពូលតាមការរួមភេទដែរ។ បើសិនជាអ្នករំពឹងនឹងបាន ចំនុចកំពូលតាមរយៈការរួមភេទ ដោយស្រួលៗពេកនោះ អ្នកប្រហែលជា មិនសប្បាយចិត្តនោះទេ។ អ្នកត្រូវតែចាប់ផ្តើមតាមរយៈ ការស្គាល់នូវអ្វីដែលផ្តល់ឲ្យអ្នក នូវចំនុចកំពូលបាន។ នេះមានន័យថាចង់ឲ្យ អ្នកផ្តោតទៅលើ ប្រភេទនៃការភ្ញោច (ការត្រដុសឬសង្កត់ ទន់ឬរឹង លឿនឬយឺត ឬជំនួយមួយចំនួន) និងទីកន្លែង (មិនសម្តៅតែទៅលើ តំបន់ខាងក្រោមទេ ប៉ុន្តែអ្នកអាចស្វែងរក ន្លែងផ្សេងៗទៀតនៃ រាងកាយដើម្បីបង្កើត នូវការភ្ញោចដ៏អស្ចារ្យ)។ មធ្យោបាយដ៏ងាយស្រួល បំផុតគឺការរួមភេទ ដោយដៃ។
ធ្វើវាដោយខ្លួនឯង
បើសិនជាអ្នកដឹងពីរបៀប ធ្វើឲ្យខ្លួនឯងទទួលបាន ចំនុចកំពូលវាពិតជាងាយស្រួល ណាស់ក្នុងការភ្ញោច ពេលរួមភេទបន្ថែម។ ពិតណាស់អ្នកអាចធ្វើ បែបនេះបានដោយពុំចាំបាច់ ពិភាក្សាជាមួយដៃគូរទេ។ នេះមានន័យថា ការប្រើនូវការស្រមើស្រមៃ ឬដៃរបស់អ្នកផ្ទាល់អាច យកមកភ្ញោចខ្លួនឯងក្នុង ពេលរួមភេទបាន។ ជាមួយគ្នានេះដែរវាអាច ជាន័យវិជ្ជមានមួយ ដែលអ្នកកំពុងតែទទួល បាននូវរបៀបភ្ញោចដែលអ្នកត្រូវការ។ អ្វីដែលល្អនិងងាយស្រួល គឺត្រូវប្រាប់ដៃគូររបស់ អ្នកឲ្យបានដឹងពីរឿងនេះផង។
និយាយប្រាប់ដៃគូរ
ប្រសិនបើ អ្នកអាចយល់ព្រមថា អ្នកចង់បានចំនុចកំពូល តាមរយៈការរួមភេទអ្នកអាច ចាប់ផ្តើមប្រើវិធីរួមភេទផ្សេង ពីមុនបាន។ បើសិនជាអ្នកគឺស្រីដែល ត្រូវការភ្ញោចទៅលើសេរដើម្បី ចំនុចកំពូលប្រហែល ជាដៃគូរអ្នកអាចផ្តល់នូវ ការភ្ញោចបន្ថែមដល់អ្នកបាន។ បើសិនជាអ្នកជាបុរស ហើយដឹងថា ការរួមភេទធ្វើឲ្យអ្នកលែង មានអារម្មណ៍ប្រហែលជាដៃគូរ អាចបន្ថែមនូវការភ្ញោចជា ច្រើនទៀតដល់អ្នកបាន។
ប្រើម្រាមដៃនិយាយគ្នា
ការទទួលបានចំនុច កំពូលតាមរយៈការរួមភេទ មិនមែនជាការបាញ់ គ្រាប់រ៉ុកកែតនោះ ទេប៉ុន្តែមនុស្សភាគច្រើនគ្រាន់ តែបន្ថែមនូវការភ្ញោចដោយដៃ ប៉ុណ្ណោះអាចធ្វើឲ្យអ្វីៗ ផ្លាស់ប្តូរបានទៅហើយ។ កាលណាអ្នកអាចទទួលបាន នូវភេទស្ទាត់ជំនាញក្នុងការ ប្រើដៃបានយូរគ្រប់គ្រាន់ហើយ វាច្រើនតែមានផលល្អ ដល់ការភ្ញោចក្នុងពេលរួមភេទ។
ពិសោធន៍ជាមួយនឹងការប្រើក្បាច់រួមភេទ
ទោះបីជាក្បាច់រួមភេទដ៏ល្អ បំផុតមិនធានាថាទទួលបាន ចំនុចកំពូលក្នុងពេលសូក បញ្ចូលលិង្គដោយគ្មានការភ្ញោច អ្វីទៀតបន្ថែមក៏ដោយ ប៉ុន្តែករណីខ្លះសម្រាប់មនុស្ស មួយចំនួនអាចបង្កើតនូវអ្វីៗ ខុសគ្នាបាន។ បើសិនជាការរួមភេទ របស់អ្នកស្ថិតក្នុងក្បាច់មួយ ដែលធ្វើឲ្យគ្មានផាសុខភាព ឬឈឺចាប់ វានឹងកាត់បន្ថយនូវឱកាស ទទួលបានចំនុចកំពូលហើយ។ ក្បាច់រួមភេទដ៏ល្អមួយ ត្រូវតែធ្វើឲ្យអ្នកទទួលបាន នូវការភ្ញោចដោយផ្ទាល់ លើកន្លែងណាដែល អ្នកចូលចិត្តបំផុត។ ឧទាហរណ៍ប្រសិន បើអ្នកចូលចិត្តឲ្យដៃគូរ ភ្ញោចលើសេរតាមរយៈ ការសង្កត់អ្នកគួតែរក្បាច់ ណាមួយដែលអាចឲ្យ រាងកាយសង្កត់ទៅលើ កន្លែងនេះឲ្យបានច្រើនទៅ។
ប្រើអ្វីជាចំនុចកណ្តាល
មិនត្រូវគិតថាការរួមភេទ ត្រូវតែចាប់ផ្តើមហើយបញ្ចប់ នៅពេលទទួលបានចំនុចកំពូល។ អ្នគអាចផ្តល់ពីការរួមភេទ តាមប្រដាប់ភេទមកប្រើមាត់ ដៃឬអ្វីមួយផ្សេងទៀត។ ការរួមភេទគឺជាមធ្យោបាយ តែមួយគត់ហើយក៏គ្មានច្បាប់ក្បួន ណាដែលឲ្យអ្នកត្រូវធ្វើវា ទៅតាមលំដាប់លំដោយដែរ។ បើសិនជាអ្នកពិតជាចង់ ទទួលបានចំនុចកំពូល តាមការរួមភេទអ្នកប្រហែល ជាធ្វើឲ្យចំគោលដៅ តាមមធ្យោបាយផ្សេងៗ សិនចាំបញ្ចប់វា ជាមួយការរួមភេទវិញ៕