ពិធីបុណ្យភ្ជុំបិណ្ឌខែ្មរយើងមានរយៈពេល ១៥ថ្ងៃ ដែលធម្មតា ខ្មែរនាអតីតកាលក៏ដូចជាបច្ចុប្បន្នដែរ
រមែងតែងប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌដោយមានម្ហូបអាហារ ស្បង់ស្បៃ សំពត់
នារនោចនៃខែជារៀងរាល់ថ្ងៃពីថ្ងៃទី១ រោច ដល់ថ្ងៃទី ១៥រោច
នៅក្នុងខែភទ្របទ (ផ្តើមពីចុង ខែកញ្ញារហូតដល់ខែ តុលា)។ ពិធីបុណ្យនេះបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីឧទ្ទិសចំពោះព្រលឹងដូនតា
ឪពុកម្តាយ រឺសាច់សាលោហិតដែលបានចែកស្ថានទៅ
ហើយនេះជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខែ្មរឲតម្លៃ
និងគោរពប្រណិប័តន៍មិនដែលខកខាន ។
ចំណែកកាលបរិច្ឆេទពិតប្រាកដគឺពឹងផែ្អកលើប្រតិទិន ចន្ទគតិទាំងស្រុង។
នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ
ប្រជាជនខែ្មរតែងតែនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះ សង្ឃនៅវត្ត
ហើយដើម្បីឲព្រះសង្ឃជួយឧទ្ទិសចំពោះវិញ្ញាណក្ខន្តអ្នកដែលបានស្លាប់
ដូចជាជីដូន ជីតា សាច់ញាតិ មនុស្សជាទីស្រលាញ់ ព្រមទាំងមិត្តភ័ក្តិជាដើម ឲមកទទួលយកចំណីអាហារដែល
កូនចៅបានធ្វើបុណ្យ។ ដោយហេតុដូច្នេះហើយ
ទើបនៅតាមទីវត្តអារាមទាំងឡាយមានសភាព អ៊ូរអរ ទៅដោយមនុស្សម្នាជាច្រើន។
កំណត់ចំណាំ
ព្រលឹងខ្មោច
ដែលអត់ឃ្លាន គឺជាអាត្ម័នដែលមានស្ថិតនៅលើលោកយ៉ាងពិតប្រាកដនៅក្នុង
(កង់ជីវិត) ខ្មោចឃ្លាន រឺហៅថា (ប្រេត) ន័យជាភាសាសំស្ក្រិត
គឺជាសត្វកើតក្នុងឧបាយភូមិពួកមួយ ដែលមានពោះទទេ
និងមានមាត់ស្រួចដូចម្ជុល កវែង មិនអាចលេបបាន
។ដូច្នេះធ្វើឲប្រេតទាំងឡាយនៅតែស្រែកឃ្លានដដែល
ហើយមូលហេតុដែលនាំឲមានប្រេតដូច្នេះ គឺមកពីមនុស្សទាំងនេះកាលពីនៅរស់ប្រកបដោយការច្រណែនឈ្នានីសចំពោះអ្នកដទៃ -ល-។ ដូច្នេះហើយ
ទើបប្រជាជននាំគ្នាបោះបាយបិណ្ឌនៅតាមរបងព្រះវិហារវត្ត
ដើម្បីឲពួកប្រេតទាំងនេះ អាចមកទទួលចំណីបាន៕
Tom Nounh Pret Khmer || download