Home » , » វិធីទប់ស្កាត់ការឆាប់ ចេញទឹកកាម

វិធីទប់ស្កាត់ការឆាប់ ចេញទឹកកាម

  
ដំណោះស្រាយចំពោះ ការឆាប់ចេញទឹកកាមពិតជាមាន។ ការឆាប់ចេញទឹកកាម អាចដោះស្រាយបានដោយការអប់រំកាយ ដែលជាការៀនត្រួតត្រា ការចេញទឹកកាម។ បុរសត្រូវចេះគ្រប់គ្រង និងកែតម្រូវពេលហៀប ទទួលសេចក្ដីសុខដល់កំពូល និងស្វែងយល់ឱ្យច្បាស់អំពី ការត្រេកត្រអាលរបស់ខ្លួន ដើម្បីពន្យាឱ្យបានការឆាប់ ទទួលសេចក្ដីសុខស្រួល ផ្លូវភេទដល់កំពូលរហ័សពេក។ ដើម្បីជួយលោកអ្នក ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបន្ថែមទៅលើ ការរៀបរាប់ពីលេខមុន នូវវិធីសាស្ដ្រប្រឆាំងនឹង ការឆាប់ចេញទឹកកាម និងវិធីព្យាបាលផ្សេងៗ។
ដំបូន្មានសម្រាប់យុវជន
ការឆាប់ចេញទឹកកាម ជាបាតុភូតកើតញឹកញាប់បំផុត នៅលើយុវជន។ ប៉ុន្ដែមិនមែនជាបញ្ហាធំដុំទេ។ បើសិនលោកអ្នកជួប បញ្ហានេះពេលរួមភេទដំបូង ក្នុងជីវិតផ្លូវភេទ សូមលោកអ្នកកុំអាលឆាប់ គិតថាខ្លួនជាអ្នកឆាប់ចេញ ទឹកកាមឱ្យសោះ។ នោះគឺជាដំណើរ ឆ្លងកាត់មួយ ដែលកើតមានឡើង ស្ទើរតែគ្រប់យុវជន ព្រោះថាពួកគេនៅវ័យក្មេង មិនសូវមានបទពិសោធន៍ និងមានអារម្មណ៍ពុះកញ្ជ្រោល ខាងផ្លូវភេទខ្លាំងក្លា ពួកគាត់មានការលំបាក ក្នុងការគ្រប់គ្រងការ ចេញទឹកកាមរបស់ខ្លួន។ ក្នុងករណីភាគច្រើន ឧប្បត្ដិវហេតុ នេះគ្រាន់តែកើតមួយ រយៈពេលប៉ុណ្ណោះ ហើយមិនត្រូវព្រួយបារម្ភឡើយ។ បញ្ហាទាំងនេះនឹងរលាយបាត់ទៅវិញ នៅពេលដែលលោកអ្នក និងស្ដ្រីជាដៃគូផ្លូវភេទ ស្គាល់គ្នាកាន់តែច្បាស់។
ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
ទោះបីជាការឆាប់ចេញទឹកកាម មិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ ពេលខ្លះលោកអ្នកត្រូវតែ ទៅពិគ្រោះជាមួយគ្រូពេទ្យ ជាពិសេសក្នុងករណី មួយចំនួនដូចខាងក្រោមនេះ។
- បើសិនជាលោកអ្នក មានបញ្ហាឆាប់ចេញទឹកកាម នេះអូសបន្លាយពេលយូរពេក ហើយដែលបង្កឱ្យ លោកអ្នកបាត់បង់ការ ទុកចិត្ដរាល់ពេលរួមភេទ
- ប្រសិនបើបញ្ហាឆាប់ចេញទឹកកាមនេះ កើតមានរិតតែញឹកញាប់ទៅ
- បញ្ហាឆាប់ចេញទឹកកាម បង្កបរិយាកាសអាប់អួរ និងបង្កទំនាស់មិនចុះសម្រុងគ្នា ជាមួយស្ដ្រីជាដៃគូ ក្នុងជីវភាពផ្លូវភេទ។
ការពិនិត្យអាការរោគដោយគ្រូពេទ្យ
ពេលលោកអ្នក ទៅជួបគ្រូពេទ្យជំនាញ គាត់ចាប់ផ្ដើមពិនិត្យជម្ងឺ ដើម្បីរកឱ្យឃើញថាតើ បញ្ហានេះនៅតែកើតមានដែរឬទេ ឬក៏វាបានកើតមាន នៅពេលបុរសនោះ មានសុខភាពផ្លូវភេទល្អប្រក្រតី។ គ្រូពេទ្យជំនាញធ្វើ ការវាយតម្លៃផ្លូវភេទ និងត្រួតពិនិត្យរូប រាងកាយ ប្រយោជន៍ផ្ដល់ ការព្យាបាលត្រឹមត្រូវ ដែលអាចជាការព្យាបាលវេជ្ជសាស្ដ្រ ឬជាការព្យាបាលផ្លូវភេទ។
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម
វិធីទប់ស្កាត់ការ ឆាប់ចេញទឹកកាមតាម បែបធម្មជាតិ ពិតជាវិធីសាស្ដ្រដ៏ វិសេសវិសាលបំផុត ព្រោះថាគ្មានផលអាក្រក់ ហើយវាអាចជួយកែតម្រូវ សកម្មភាពផ្លូវភេទឡើងវិញបាន។ វិធីទប់ស្កាត់ការឆាប់ចេញ ទឹកកាមបែបធម្មជាតិ ជាវិធីគ្រប់គ្រងវិញ្ញាណ ។ វិធីគ្រប់គ្រងវិញ្ញាណនេះ មានចំនួន២ប្រភេទគឺ វិធីផ្អាក-សម្រុក (បង្កើតឡើងដោយវេជ្ជបណ្ឌិត ស៊ីម៉េន) និងវិធីច្របាច់ក្បាលលិង្គ (ដោយលោកម៉ាស្ទ័រ និងចនសុន)។
ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូននូវវិធី ទប់ស្កាត់ការឆាប់ចេញទឹកកាម បែបធម្មជាតិចំនួន ៥យ៉ាងដូចតទៅនេះ។
វិធីទី១- វិធីប្រឆាំងមូលហេតុ ៖ សូមបំបាត់ឱ្យបាននូវ មូលហេតុដែលបង្កការ ឆាប់ចេញទឹកកាម ដូចជាករណីវិបត្ដិផ្លូវចិត្ដផ្លូវ អារម្មណ៍ជាដើម។ ទំនាក់ទំនងល្អក្នុង រង្វង់ស្វាមីភរិយា សេចក្ដីស្រឡាញ់ និងបរិយាកាសល្អូកល្អឺន ដើរតួនាទីសំខាន់ផងដែរនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹង វិបត្ដិផ្លូវចិត្ដផ្លូវអារម្មណ៍។ ដោយឡែក ការមានអារម្មណ៍ផ្លូវភេទ ពុះកញ្ជ្រោលខ្លាំងហួសហេតុ ត្រូវចៀសវាងផងដែរ។
វិធីទី២- វិធីប្រើប្រាស់ស្រោមអនាម័យ ៖ ការពាក់ស្រោមអនាម័យ ក៏ជាវិធីមួយដ៏ល្អដែរ ពីព្រោះវាអាចកាត់បន្ថយ កាមារម្មណ៍ពុះកញ្ជ្រោល ឬត្រេកត្រអាល ពេលមានការប៉ះពាល់ផ្លូវភេទ។ ប្រការប្រសើរ សូមចាប់ផ្ដើមពីវិធីប្រើប្រាស់ ស្រោមអនាម័យនេះ ក៏ល្អដែរមុននឹងចាប់ផ្ដើម វិធីផ្សេងទៀត ពីព្រោះវាក៏អាចជួយ ពន្យារការចេញទឹកកាមបានដែរ។
វិធីទី៣- វិធីផ្អាក-សម្រុក ៖ បច្ចេកទេសនេះត្រូវបានអនុវត្ដឡើង ដោយមានការចូលរួម ជាមួយស្ដ្រីជាដៃគូរួមភេទ។ វាជារបៀបលេងប្រដាប់ភេទ ដោយមិនមានការស៊កលិង្គ បុរសចូលទៅក្នុងទ្វារមាសរបស់ស្ដ្រី រហូតដល់ពេល ហៀបចេញទឹកកាម សូមបញ្ឈប់។ ការលេងលិង្គដោយដៃ របស់ស្ដ្រីជាដៃគូរួមភេទ ដោយមិនស៊កលិង្គ ទៅក្នុងទ្វារមាសនេះ ត្រូវផ្អាកមួយរយៈពេល៣០វិនាទី សិនមុននឹងចាប់ផ្ដើមសារជាថ្មី។ បន្ទាប់ពីរយៈពេលផ្អាកនេះ វគ្គ ឬឈុតនេះត្រូវធ្វើឡើងដដែលៗ រហូតដល់បន្ដ ការលេងប្រដាប់ ភេទដោយគ្មានការបង្កការ ចេញទឹកកាមកើតឡើង។
វិធីទី៤- វិធីច្របាច់ក្បាលលិង្គ ៖ បច្ចេកទេសនេះត្រូវអនុវត្ដ ការលេងលិង្គរហូតដល់ បុរសទទួលអារម្មណ៍ ឬប្រាប់ថាជិត ចេញទឹកកាម។ ពេលដែលការចេញទឹកកាម ខិតកាន់តែជិតមកដល់ សូមចាប់ច្របាច់ក្បាលលិង្គ ដោយមេដៃនៅពីក្រោមក្បាលលិង្គ រីឯ ម្រាមចង្អុលដៃនៅ ពីលើក្បាលលិង្គ។ ម្យ៉ាងទៀត សូមធ្វើការច្របាច់ក្បាលលិង្គ តាមរូបភាពក្ដោបជារង្វង់។ ស្ដ្រីជាដៃគូត្រូវច្របាច់ ក្បាលលិង្គឱ្យបានពី៣ ទៅ៤វិនាទី ឬអាចដល់ទៅ៣០វិនាទី។ សកម្មភាពច្របាច់នេះ អាចជួយផ្អាករ៉េផ្លិច បាញ់បញ្ចេញទឹកកាម។ វិធីនេះ អាចអនុវត្ដដោយ បុរសសាម៉ីខ្លួន ឬដោយស្ដ្រីជាដៃគូ។ សូមធ្វើលំហាត់បែបនេះ ឱ្យបានច្រើនដង សាចុះសាឡើង និងក្នុងរយៈពេលជា ច្រើនថ្ងៃ។
ដំណាក់កាលបន្ទាប់ អាចចាប់ផ្ដើមស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាសរបស់ស្ដ្រី តែត្រូវមានកាយវិការរួមភេទ “ស្ដ្រីនៅពីលើ បុរស” បុរសដេកផ្ងាសណ្ដូកខ្លួន។ មុនដំបូងអ្នកទាំងពី រនៅស្ងៀម មិនត្រូវមានចលនាឡើយ។ ពេលដែលបុរស ចង់ចេញទឹកកាម ស្ដ្រីជា ដៃគូចាប់ងើបដក ប្រដាប់ភេទចេញ ហើយចាប់អនុវត្ដវិធី ច្របាច់ក្បាលលិង្គភ្លាមៗ។ បន្ទាប់មកការស៊ក បញ្ចូលលិង្គជាថ្មីនៅក្នុងទ្វារមាស នេះត្រូវធ្វើឱ្យបានច្រើនដង រហូតដល់រយៈពេលពី១៥ ទៅ២០នាទីដោយ រក្សាស្ថានភាពនៅតែមិនមាន ការចេញទឹកកាមបាន។ លំហាត់ប្រាណនេះ សូមធ្វើជារៀងរាល់ថ្ងៃ ឱ្យបានច្រើនសបា្ដហ៍ ទើបមានប្រសិទ្ធភាពល្អ។
វិធីទី៥- លំហាត់ប្រាណកឺហ្សែល ៖ បច្ចេកទេស កឺហ្សែល នេះ គឺជាលំហាត់ប្រាណដែល អនុវត្ដឡើងដោយស្ដ្រី ដែលទើបតែសម្រាលទារករួច ប្រយោជន៍ពង្រឹងកម្លាំង សាច់ដុំអាងត្រគាក និងសាច់ដុំទ្វារមាស ដែលលាតសន្ធឹងពី ថ្ងាសទៅកញ្ចូញគូទ។ ចំពោះ បុរស លំហាត់ប្រាណកឺហ្សែល អាចចូលរួមចំណែកពន្យា ការឆាប់ចេញទឹកកាម។ សូមទម្លាប់ធ្វើការកន្ដ្រាក់ សាច់ដុំកំប៉េះគូទជារៀងរាល់ ថ្ងៃក្នុង១ថ្ងៃឱ្យបានពីរ ឬបីដង ហើយក្នុងមួយដង ឱ្យបានច្រើននាទី។ ពេលមានការរួមភេទ បុរសមួយចំនួនអាច អូសបន្លាយការឡើង រឹងនៃលិង្គ ដោយការកន្ដ្រាក់នៃសាច់ដុំទាំងនេះ។ បុរសខ្លះទៀតអាច ទទួលបានលទ្ធផល នៅពេលដែលសម្រួល ការកន្ដ្រាក់មកវិញ។
បណ្ដាំផ្ញើ
វិធីទប់ស្កាត់ ការឆាប់ចេញទឹកកាម ទាំងប៉ុន្មានដែលបានរៀបរាប់មកនេះ សុទ្ធតែទទួលបានលទ្ធផល ជោគជ័យគួរឱ្យកត់សម្គាល់។ ជាពិសេស ករណីបុរសដែលមានបញ្ហា ឆាប់ចេញទឹកកាមនេះមិនធ្ងន់ធ្ងរ វិធីទាំងបីចុងក្រោយនេះ ពិតជាអាចផ្ដល់នូវប្រសិទ្ធ ភាពបាន។ ផ្ទុយទៅវិញ បើវិធីទប់ស្កាត់ការឆាប់ ចេញទឹកកាមទាំងនេះ នៅតែមិនមានប្រសិទ្ធភាពទៀត លោកអ្នកត្រូវរត់រកការពិគ្រោះ ជាមួយគ្រូពេទ្យជំនាញខាងផ្លូវភេទ ដើម្បីទទួលការព្យាបាល តាមបែបវេជ្ជសាស្ដ្រ៕