Home » , » ការពិតទាំងបួនយ៉ាង ម្តាយមិនបានប្រាប់កូនស្រី អំពីការរួមភេទ

ការពិតទាំងបួនយ៉ាង ម្តាយមិនបានប្រាប់កូនស្រី អំពីការរួមភេទ

  
រហូតមកដល់សព្វថ្ងៃនេះ មានស្ត្រីជាច្រើននាក់និយាយថា ពួកគេមិនដែល ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីការរួមភេទពីម្តាយឪពុក របស់ពួកគេឡើយ។ ដូច្នេះមិនបាច់មានការ ងឿងឆ្ងល់ទេដែលថាស្ត្រី ជាច្រើននាក់ មិនសូវជាមានការពេញចិត្ត ទៅលើជីវិតស្នេហារបស់ពួកគេនោះទេ។ នេះគឺជាការពិតទាំងបួន យ៉ាង ដែលអ្នកពិតជាមិនធ្លាប់ បានម្តាយរបស់ អ្នកប្រាប់នោះទេ។ ប៉ុន្តែការយល់ដឹងអំពីរឿងនេះ អាចជួយឲ្យអ្នកមានភាព រីករាយកាន់តែ ខ្លាំងទៅលើជីវិត នៃការរួមភេទ។
១, ការឡើងដល់ចំនុចកំពូល គឺមិនមែនជាការងាយស្រួលនោះទេ
សម្រាប់ស្ត្រីភាគច្រើន ការសិក្សាទៅលើការឈាន ទៅដល់ចំនុចកំពូលនៃការរួមភេទ គឺជារឿងមួយដែលពិបាក និងត្រូវចំនាយពេលច្រើន។ សព្វថ្ងៃនេះ បុរសៗមាននិន្នាការ ចង់ឲ្យស្ត្រីគួរតែទៅដល់ចំនុចកំពូល ឲ្យកាន់តែងាយស្រួលបំផុត។
តាមប្រព័ន្ធផ្សព្វផ្សាយ ដែលរួមមាន រឿងប្រលោមលោក និងខ្សែភាពយន្តស្រើបស្រាល ច្រើនតែផ្តល់នូវចំណាប់អារម្មណ៍ដូចគ្នា។ ហើយថ្មីៗនេះ ការរីកលូតលាស់នៃការ បញ្ចាំងវីដេអូរួមរក្ស តាមប្រព័ន្ធអ៉ីនធើណិត បានផ្តល់ឲ្យមនុស្សប្រុសបង្កើតបាន នូវគំនិតចម្លែកៗអំពីអ្វីដែលជា ការរីករាយសម្រាប់ស្ត្រី។ ចំពោះធនធានជាច្រើននេះ ធ្វើឲ្យស្ត្រីមានភាពត្រហេកត្រហកជាមួយ នឹងតណ្ហានៃការឈានដល់ ចំនុចកំពូលក្នុងពេល បុរសបញ្ចូលលិង្គទៅក្នុង ទ្វារមាសរបស់នាង។ នៅក្នុងជីវិតពិតប្រាកដ រឿងនេះកម្រនឹងកើតមានណាស់។
តាមការពិត ការរួមភេទតែម្នាក់ឯង គឺកម្រនឹងទទួលបាននូវចំនុច កំពូលណាស់សម្រាប់ ស្ត្រី។ ហើយវាគឺជារឿងធម្មតាទេ ក្នុងការត្រៀមខ្លួនទទួល យកចំនុចកំពូលនៃការ រួមភេទមុន ឬក្រោយពេលរួមភេទ តាមរយៈការភ្ញោចដោយដៃ ឬការរួមភេទតាមមាត់។
ស្ត្រីមួយចំនួនដែលមាន សំណាងអាចឈានទៅ ដល់ចំនុចកំពូលនៃការ រួមភេទតែម្នាក់ឯងបាន។ ប៉ុន្តែភាគច្រើននៃស្ត្រី ទាំងអស់ត្រូវតែត្រដុសទៅលើ Clitoris (សេរ) របស់ពួកគេដោយខ្លួនឯង ឬដោយដៃគូររបស់ពួកគេ ជួយធ្វើឲ្យខណៈពេលកំពុង រួមភេទជាមួយគ្នា។
ពិតណាស់ រឿងនេះមិនមែនតែងតែ ងាយស្រួលរហូតនោះទេ ហើយវានឹងផ្អែកទៅលើក្បាច់ ដែលអ្នកធ្វើក្នុងពេលរួមភេទគឺម្នាក់ ក្នុងចំនោមអ្នកទាំងពីរ អាចងាយស្រួលក្នុងការ ស្ទាបអង្អែល Clitoris បានឬក៏អត់។
២, ស្ត្រីម្នាក់ៗពិតជាអាច ឡើងដល់ចំនុចកំពូលបាន
តាមការអនុវត្តស្ត្រី គ្រប់គ្នាគួរតែអាចទទួលបាន ចំនុចកំពូលនៃការ រួមភេទ ហើយអ្វីដែលពិតនោះ គឺបានច្រើនដងទៀតផង ប្រសិនបើពួកគេចង់បាន។ បើយើងត្រលប់មក និយាយអំពីដំបូន្មានរបស់ម្តាយអ្នកវិញគឺ ការរួមភេទនៅតែជាបម្រាមមួយដដែល ហើយការនិយាយអំពី ការឡើងដល់ចំនុចកំពូល នៃការរួមភេទគឺជាបម្រាមដ៏ ខ្លាំងក្លាជាងនេះទៅទៀត។ លើសពីនេះទៅទៀត មានអ្នកឯកទេសជាច្រើនឲ្យយោបល់ថា ការដែលទទួលបានចំនុចកំពូល ច្រើនដងគឺសុទ្ធតែជារឿង ដែលមិនអាចទៅរួចទេសម្រាប់ស្ត្រីភាគច្រើន។
មនុស្សស្រីស្ទើរតែគ្រប់គ្នា អាចឡើងដល់ចំនុចកំពូលមួយបាន ប្រសិនបើ Clitoris របស់នាងត្រូវបានភ្ញោច យូរគ្រប់គ្រាន់ និងយ៉ាងល្អ (ហើយពិតណាស់ ការដែលផ្តល់ឲ្យបាន ដូច្នេះគឺធ្វើឲ្យនាងមានអារម្មណ៍ ល្អ)។  ដូចគ្នានេះដែរ ការភ្ញោចដែលខ្លាំងក្លា បន្ទាប់ពីដល់ចំនុចកំពូលដំបូងហើយ ជាធម្មតាវានឹងបង្កើត ឲ្យមានចំនុចកំពូល មួយថែមទៀត មួយទៀត មួយទៀត...។
យើងមិនមែនកំពុងតែនិយាយថា អ្នកអាចទទួលបានលទ្ធផល ទាំងនេះពេញមួយយប់បានទេ ប៉ុន្តែប្រសិនបើអ្នកភ្ញោចទៅលើ Clitoris ដោយខ្លួនឯងបានយូរ គ្រប់គ្រង់ឲ្យដល់ចំនុចណាមួយនោះ អ្នកទំនងជានឹងអាច ទទួលបានចំនុចកំពូលច្រើនដង តាមតែអ្នកចូលចិត្ត។ អ្វីដែលច្បាស់ អ្នកក៏អាចទទួលបាន ចំនុចកំពូលច្រើនដងដែរ ប្រសិនបើអ្នកមានដៃគូម្នាក់ ដែលត្រូវបានលះបង់គ្រប់យ៉ាង ដើម្បីផ្តល់ការសប្បាយដល់អ្នក។
៣, ការជួយខ្លួនឯង ឬរួមភេទដោយខ្លួនឯង គឺមិនមានអ្វីទាស់ខុសទេ
វាគ្មានអ្វីដែលជាបញ្ហាទេ សម្រាប់ការរួមភេទដោយខ្លួនឯង។ តាមពិត អ្នកឯកទេសផ្លូវភេទ ក្នុងពេលបច្ចុប្បន្នយល់ស្របថា ការរួមភេទដោយខ្លួនឯង អាចផ្តល់ប្រយោជន៍មួយ ដ៏ធំធេងក្នុងការជួយដល់ មនុស្សស្រី។
៤, ការរួមភេទតាមមាត់ ក៏គ្មានអ្វីថាមិនល្អដែរ
មួយជំនាន់កន្លងផុតទៅហើយ ការរួមភេទតាមមាត់ ត្រូវបានគេចាត់ទុកជាទូលំទូលាយ ថាគឺជារឿងមួយដែលកខ្វក់។ ដូច្នេះម្តាយរបស់អ្នក ប្រហែលជាមិនបានប្រាប់អ្នកទេថា៖
·         ការរួមភេទតាមមាត់ គឺជាជំនួយដ៏អស្ចារ្យមួយសម្រាប់ឲ្យស្ត្រី ជាច្រើនអ្នកឡើងដល់ចំនុចកំពូល នៃការរួមភេទ។
·         វាមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់បុរសដែលលិង្គពិបាក នឹងឡើងរឹង
·         សម្រាប់មនុស្សជាច្រើននាក់ វាគឺជារឿងដែលរីករាយបំផុត
ប្រសិនបើអ្នក មិនបានតាំងចិត្តនឹងធ្វើវាពីមុនមកទេ យើងសូមធានាជូនអ្នកថា វាពិតជារឿងដ៏មានតម្លៃណាស់ ក្នុងការសាកល្បង៕

Tuesday, 27 November 2012 09:35 ដោយ៖www.health.com.kh-ID:030